Testo ញញឹមស្រស់ - Sinn Sisamouth
Testo della canzone ញញឹមស្រស់ (Sinn Sisamouth), tratta dall'album ញញឹមស្រស់ - ខឹងខ្នាញ់ស្រឡាញ់ថែម
ញញឹម ស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែ ដែលពេញរស្មី
ញញឹមម្ដងម្ដង រៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបី ស្រស់ស្រីឱ្យឆ្អែតចិន្ដា
បើអូន ញញឹមស្រស់ម្ល៉ឹងម្ល៉ឹង
តើឱ្យរៀមខឹង ម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសង បំព្រងគួរឱ្យស្នេហា
ប្រុសលើលោកា គេប្រាថ្នាតែស្រី
ឃើញអូន ញញឹមដាក់គេម្ដងម្ដង
ទ្រូងសៅហ្មង ស្ទើរប្រេះជាពីរបី
ចិត្តច្រណែន ប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី ខ្លាចស្រីអាក់អន់ចិន្ដា
ញញឹម ទៀតមកសម្លាញ់ចិត្ត
សូមប្អូនអាណិត ជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែ ជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណា មេត្តាអាណិតផង
ញញឹម ស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែ ដែលពេញរស្មី
ញញឹមម្ដងម្ដង រៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបី ស្រស់ស្រីឱ្យឆ្អែតចិន្ដា
បើអូន ញញឹមស្រស់ម្ល៉ឹងម្ល៉ឹង
តើឱ្យរៀមខឹង ម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសង បំព្រងគួរឱ្យស្នេហា
ប្រុសលើលោកា គេប្រាថ្នាតែស្រី
ឃើញអូន ញញឹមដាក់គេម្ដងម្ដង
ទ្រូងសៅហ្មង ស្ទើរប្រេះជាពីរបី
ចិត្តច្រណែន ប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី ខ្លាចស្រីអាក់អន់ចិន្ដា
ញញឹម ទៀតមកសម្លាញ់ចិត្ត
សូមប្អូនអាណិត ជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែ ជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណា មេត្តាអាណិតផង
Credits
Writer(s): Sinn Sisamouth, Voy Ho, Mer Bun, Nhem Phon, Tep Sokhom, Kim Sam Ell, Siv Son, Som Sophon
Lyrics powered by www.musixmatch.com
Link
Disclaimer:
i testi sono forniti da Musixmatch.
Per richieste di variazioni o rimozioni è possibile contattare
direttamente Musixmatch nel caso tu sia
un artista o
un publisher.